ថ្នាលគ្រប់គ្រងមាតិកាព័ត៌មាន - CMP

គ្រប់គ្រង តាមដាន និងផ្សព្វផ្សាយមាតិកាគ្រប់គេហទំព័រ ក្នុងប្រព័ន្ធតែមួយ

ថ្នាលមជ្ឈការទិន្នន័យ មាតិកានិងព័ត៌មាន ដើម្បីធានាភាពស៊ីសង្វាក់គ្នា ល្បឿននៃការផ្សព្វផ្សាយ និងបង្កើនជំនឿទុកចិត្តសាធារណជន សម្រាប់គ្រប់ក្រសួង-ស្ថាប័ន។

រូបភាពតំណាងទំព័រដើម

ថ្នាលគ្រប់គ្រងមាតិកាព័ត៌មាន

អភិវឌ្ឍឡើងដើម្បីធ្វើ «មជ្ឈការទិន្នន័យ (Data Centralization)» លើការងារផ្សព្វផ្សាយឌីជីថល ដែលជាដំណោះស្រាយដ៏សំខាន់សម្រាប់ក្រសួង-ស្ថាប័ន ដែលមានគេហទំព័របច្រើន និងមានតម្រូវការចាំបាច់ក្នុងការធ្វើសមកាលកម្មទិន្នន័យក្នុងការផ្សព្វផ្សាយមាតិកា និងព័ត៌មាន ទៅកាន់គេហទំព័របណ្តា​ស្ថប័នថ្នាក់ក្រោមឲ្យបានត្រឹមត្រូវនិងឆាប់រហ័ស។

  • ប្រព័ន្ធគ្រប់គ្រងស្តង់ដាររួម ផ្តល់នូវសុវត្ថិភាពទិន្នន័យរួម
  • គ្រប់គ្រងផ្សព្វផ្សាយមាតិកាព័ត៌មាន ទៅគេហទំព័រច្រើន​ក្នុងពេលតែមួយ
  • បត់បែនឆ្លើយតបតាមតម្រូវការ និងកំណើនទិន្នន័យជាក់ស្តែងនៃក្រសួង-ស្ថាប័ន

26

គេហទំព័របានភ្ជាប់

7K+

អត្ថបទបានផ្សព្វផ្សាយ

ថ្នាលគ្រប់គ្រងមាតិកាព័ត៌មាន - CMP

លក្ខណៈពិសេស និងមុខងារសំខាន់ៗ

ប្រព័ន្ធ CMP ត្រូវបានអភិវឌ្ឍឡើងដោយផ្តោតលើភាពងាយស្រួល ភាពបត់បែន និងសម្រួលដល់ការគ្រប់គ្រង និងឯកភាពនៃទិន្នន័យ ព័ត៌មាន និងមាតិកាគេហទំព័រ ក្នុងទ្រង់ទ្រាយធំ។

អនុញ្ញាតក្នុងការប្រើប្រាស់ច្រើនស្ថាប័ន/អង្គភាព (Multi-tenancy)

ប្រើប្រាស់បានច្រើនអង្គភាព (Multi-tenancy) ដែលអនុញ្ញាតឱ្យស្ថាប័ននីមួយៗគ្រប់គ្រងការប្រើប្រាស់តាមបណ្ដាអង្គភាពផ្សេងទៀត ដោយទិន្នន័យដាច់ដោយឡែកពីគ្នា។

ការគ្រប់គ្រងអ្នកប្រើប្រាស់ និងតួនាទី (RBAC)

កំណត់សិទ្ធិអ្នកប្រើប្រាស់ច្បាស់លាស់ ដូចជា "System Admin" ឬ "Content Admin" ដើម្បីគ្រប់គ្រងទិន្នន័យលំហូរការងារមានសណ្តាប់ធ្នាប់តាមស្ថាប័នរៀងៗខ្លួន។

ការផ្ទៀងផ្ទាត់ពីរជាន់ ប្រព័ន្ធសុវត្ថិភាព 2FA (TOTP)

ការពារគ្រប់គ្រងគណនីទាំងអស់ពីការលួចចូលដោយតម្រូវឱ្យប្រើកម្មវិធីផ្ទៀងផ្ទាត់ (Authenticator App) ពីរជំហានជានិច្ច។

កំណត់ត្រាសកម្មភាពការប្រើប្រាស់នៅក្នុងប្រព័ន្ធ (Audit Trail)

រាល់សកម្មភាពរបស់អ្នកប្រើប្រាស់ (Audit Trail) ត្រូវបានកត់ត្រាទុកក្នុងប្រព័ន្ធដោយសុវត្ថិភាព ដើម្បីធានាតម្លាភាព និងសុវត្ថិភាពទិន្នន័យ។

កម្មវិធីកែសម្រួលអត្ថបទបែបទំនើប(Visual Editor)

ប្រព័ន្ធសរសេរអត្ថបទទំនើប (Visual Editor) ងាយស្រួលក្នុងការរៀបចំទម្រង់អត្ថបទ គាំទ្រការបញ្ចូលរូបភាព សំឡេង ឯកសារ PDF និង YouTube embed បានយ៉ាងរលូន។

ការចែករំលែកអត្ថបទរវាងបណ្តាញស្ថាប័ន (Shared Content)

អនុញ្ញាតឱ្យស្ថាប័នក្រោមរចនាសម្ព័ន្ធតែមួយអាចចែករំលែក ផ្សព្វផ្សាយអត្ថបទរួម ដែលជួយបង្កើនទិន្នន័យផ្សាយរវាងគ្នានិងគ្នានៅលើគេហទំព័រ។

ការតភ្ជាប់ API (API Integration), Headless GraphQL APIs

ផ្តល់ API ច្បាស់លាស់សម្រាប់ទាញយកមាតិកានិងព័ត៌មាន ដើម្បីយកទៅប្រើប្រាស់លើគេហទំព័រ ឬកម្មវិធីទូរស័ព្ទជាដើម។

របាយការណ៍ និងស្ថិតិលម្អិត (Analytics)

បង្ហាញព័ត៌មានលម្អិតពីសកម្មភាព ការផ្សព្វផ្សាយ ចំនួនអ្នកចូលទស្សនាគេហទំព័រ ចំនួនអត្ថបទក្នុងប្រព័ន្ធ និងទិន្នន័យស្ថិតិផ្សេងទៀត។

ដំណើរការផ្សព្វផ្សាយមាតិកា

លំហូរការងារច្បាស់លាស់សម្រាប់ការត្រួតពិនិត្យ និងអនុម័តអត្ថបទមុនពេលផ្សព្វផ្សាយជាសាធារណៈ។

បង្កើតអត្ថបទ

Author

ពិនិត្យ និងកែសម្រួល

Editor

អនុម័តផ្សព្វផ្សាយ

Publisher

ផ្សព្វផ្សាយជាសាធារណៈ

Website & Mobile App

គាំទ្រដោយ

គាំទ្រការប្រើប្រាស់ដោយ

MPTC Logo

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

Ministry Logo

ក្រសួងព័ត៌មាន

ចក្ខុវិស័យរបស់យើង

ការប្រមូលផ្តុំទិន្នន័យរួម សម្រាប់កម្ពុជាតែមួយ

ថ្នាលនេះត្រូវបានបង្កើតឡើងក្នុងគោលបំណង "ប្រមូលផ្តុំទិន្នន័យនៅកន្លែងតែមួយ" ដើម្បីងាយស្រួលក្នុងការចែករំលែក។ ដោយមើលឃើញពីតម្រូវការរបស់ក្រសួង និងស្ថាប័នដែលមានគេហទំព័រច្រើន យើងចាំបាច់ត្រូវធានាថារាល់មាតិកាដែលបានផ្សព្វផ្សាយ មានភាពត្រឹមត្រូវ ស៊ីចង្វាក់គ្នា និងធ្វើបច្ចុប្បន្នភាពព្រមគ្នា នៅគ្រប់ស្ថាប័នចំណុះទាំងអស់។

ចក្ខុវិស័យ
បេសកកម្មរបស់យើង

វិធីសាស្ត្ររួមតែមួយក្នុងការគ្រប់គ្រងព័ត៌មាន

ប្រព័ន្ធនេះមានសារៈសំខាន់ណាស់ក្នុងការបង្កើតនូវប្រព័ន្ធរួមតែមួយ ដើម្បីឱ្យក្រសួង និងស្ថាប័ននានាអាចគ្រប់គ្រងលំហូរព័ត៌មានបាន។ វាជួយធានាថាព័ត៌មានមានភាពស៊ីចង្វាក់គ្នា អាចចែករំលែកបានរហ័ស និងជួយកសាងទំនុកចិត្តរបស់សាធារណជន លើប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់រាជរដ្ឋាភិបាល។

បេសកកម្ម